ពង្រីកទំហំផ្ទុក​របស់ Memory Card 1GB ​ទៅ​ 2GB

31 08 2011

ការរក្សាទុកឯកសារអេឡេចត្រូនិក (Digital Document)​ កាន់តែមានការពេញនិយម​នៅក្នុងសម័យបច្ចុប្បន្ន​ ​ដូចជា ការប្រើជាមួយកាម៉េរ៉ាអេឡេចត្រូនិក,​ ទូរស័ព្ទឆ្លាតវៃ,​ ឧប្បករណ៍ចាក់ចម្រៀងអេឡិចត្រូនិក(Music Player)​ និងគ្រឿងអេឡេចត្រូនិក​ផ្សេងៗ​ទៀតជាច្រើន​ ​ហើយរាល់ឯកសាររបស់យើង​កាន់តែច្រើនឡើងៗ​ ដូច្នេះទំហំផ្ទុកនៃ Memory ក៏កាន់តែ​មានតម្រូវការធំឡើងៗ ជាលំដាប់​។

ប្រសិនបើម្រិយមិត្ត ​ទើបបានទិញ Memory ទំហំ 1GB ​ហើយស្រាប់តែ​មានអារម្មណ៍គិតថា​វាមានទំហំតូច ​បន្តិចនោះ ​​ហើយចង់ប្តូរវា​ទៅប្រើ ទំហំបានធំជាងនេះបន្តិចនោះ​ អ្នកមិនចាំបាច់​ចំណាយប្រាក់​ទិញថ្មីនោះទេ សូមធ្វើតាមវិធីខាងក្រោមនេះ​ទៅ អ្នកនឹងអាចពង្រីទំហំផ្ទុកនៃ​ Memory របស់លោកអ្នក​ពីទំហំ ពី 1GB ទៅ 2GB បានមិនខាន ។
បញ្ជាក់៖ អាចធ្វើទៅបានតែចំពោះ Memory ដែលមានទំហំផ្ទុក 1GB តែប៉ុណ្ណោះ ។

  1.  ចម្លងរាល់ឯកសារ​របស់អ្នក​ដែលមាន​នៅក្នុង Memory របស់អ្នកដាក់ទៅក្នុង​ កន្លែងផ្ទុកណាមួយ ​ដម្បី​រក្សាទុក
  2.  លប់ឯកសារទាំងឡាយ​នៅលើ ​Memory​ ឬ ​Format Memory នោះតែម្តង​ក៏បាន
  3. ទាញយកកម្មវីធី ​Skymedi-2GB-Fix-Softwareដើម្បីព្រីកទំហំ Memory ដោយចុច ត្រង់នេះ ។ បន្ទាប់ពីការទាញយក​ត្រូវបានបញ្ចប់
    សូមទៅពន្លាត​ឯកសារនោះ​ពី .ZIP file ហើយដំណើរការ កម្មវីធី 1GB_to_2GB.exe​​ ដោយចុច ម៉ៅខាងស្តាំ​(Right Click) ​ហើយជ្រើសយក​
    ពាក្យថា Run as Administrator
    ហើយវានឹងបង្ហាញផ្ទាំងដូចខាងក្រោម
  4. ជ្រើសរើស​ យក ​Drive ​ណាមួយដែលជា ​Memory ​របស់​អ្នក ​ដែល​ចង់ពង្រីកនោះ
    ដូចរូបខាងក្រោមនេះ​លោកអ្នក​អាចឃើញកម្មវិធីបានបង្ហាញនូវ​ទំហំនៃ Memory 955MB​ ។

  5. ចុចលើប៊ុតុង​ Fix ​ដើម្បីចាប់ផ្តើមដំណើរការ​ពង្រីកទំហំផ្ទុកនៃ Memory​  ហើយចុច​ យកពាក្យថា Yes 
  6. បន្ទាប់ពីដំណើរការខាងលើ​ត្រូវបានបញ្ចប់ ​ពេលនោះ អ្នកនឹងទទួលបាន​ Memory ​ដែលមានទំហំ ផ្ទុក ​2GB ​​ហើយ។

ប្រភព tipsotrick





របៀប​ធ្វើ​ឲ្យ​យូនីកូដ​ខ្មែរ​បង្ហាញ​ត្រូវ​នៅ​ក្នុង Adobe CS3/4

24 07 2011

http://it4ug.net/2011/06/10/solve-khmer-unicode-problem-in-adobe-cs34/





របៀប​ដោះ​ស្រាយ​ការ​គាំង M$ Office ជាមួយ​យូនីកូដ​ខ្មែរ

24 07 2011

http://it4ug.net/2011/06/09/how-to-solve-crash-with-khmer-unicode-in-ms-office/





Code ដើម្បីធ្វើតេស្តកម្មវិធីកំចាត់ វីរុស លើកុំព្យូទ័រ

30 06 2011

តើម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក បាន Install កម្មវិធីកំចាត់ វីរុស ដែរឬទេ? បើមានតើ ជាកម្មវិធីមានឈ្មោះអ្វីដែរ ? ហើយតើលោកអ្នកដឹងថាកម្មវិធីនោះមានប្រសិទ្ធិភាព រឺ ក៏គ្មានដែរទេ? ដូច្នេះដើម្បីដឹងបានពីប្រសិទ្ធភាពរបស់វា Camnews សូមធ្វើការបង្ហាញ ជូនប្រិយមិត្តដូចខាងក្រោម ៖

-ដំបូងតំរូវអោយលោកអ្នកបើកនូវ Notepad (ប្រាកដជាលោកអ្នកស្គាល់ Notepad នេះ
ហើយមិនចឹង? :P )
-បន្ទាប់មក Copy កូដខាងក្រោមនេះចូលទៅក្នុង Notepad
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

-បន្ទាប់មក Save file នេះដោយដាក់ឈ្មោះថា eicar.com ។

ប្រសិនបើកម្មវិធីកំចាត់ វីរុសរបស់លោកអ្នកមានប្រសិទ្ធភាពមែន នោះវានឹងមានប្រតិកម្ម
ភ្លាម(ចំពោះកម្មវិធីដែលខ្លាំងបមផុត) រឺក៏នៅក្រោយពេល Click លើ File ដែលទើបតែ Save
នោះ(កម្មវិធីមិនសូវជាខ្លាំងប៉ុន្មានទេ) និងផ្ទុយមកវិញ ។

ពេលដែលធ្វើតេស្តរួចហើយលោកអ្នកអាចលុប File ដែលទើបតែបង្កើតនោះចោលវិញបាន
នេះជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតសំរាប់លោកអ្នក ដឹងបានពីដំនើរការប្រព័ន្ធការពារ
សុវត្ថិភាពរបស់ម៉ាស៊ីនកុំព្យូទ័របាន ហេតុនេះសូមធ្វើការសាកល្បងមើល ឥឡូវនេះ ! ៕

ដកស្រង់ចេញពី http://camnews.com.kh/content.php/3399-Code-test-antivirus





HTML 5

17 03 2011

HTML 5 LOGO

Long ago, HTML never have the logo, so when they talk about HTML (HyperText Markup Language) I alway imagine to the way how to write it in code without any specific image in my thought, you also the same me maybe,  but now It’s appear as above image then I’ll remember when they talk about it again.

AN HTML5 LOGO

It stands strong and true, resilient and universal as the markup you write. It shines as bright and as bold as the forward-thinking, dedicated web developers you are. It’s the standard’s standard, a pennant for progress. And it certainly doesn’t use tables for layout.

We present an HTML5 logo.





ដើរលេងឲ្យវាណាណីម្តង!

6 03 2011

ដំណើកម្សាន្តទៅក្រៅប្រទេសលើកនេះពិតជា ដើរអស់ស្ទះ ព្រោះដើររហូតអត់សូវបានដេកបានពួនអីទេ​ ឲ្យតែដើរបែបៗនឹងពីរ បី​ដងទៀត​ប្រាកដជាស្លាប់មិនខានទេ! តែបើមានឱកាស់ទៅទៀត :)

ប្រទេសទាំង ៣ ដែលបានទៅដល់ក្នុងដំណើរកម្សាន្តលើកនេះ

ក្នុងដំណើរក្សាន្តទៅក្រៅប្រទេសលើកនេះមានគ្នាចំនួន ១០នាក់ត្រឹមតែម្តង គឺ ខ្មែរយើង ៧នាក់ (ស្រី៣នាក់) ម៉ាឡេហ្សី ២នាក់ និងឥណ្តូណេស៊ី ម្នាក់។

ពិតជាអស្ចារ្យមែនលើកនេះ ព្រោះតាំពីកើតពោះម៉ែមកមិនដែលដើរលេងទៅម្តង៣ប្រទេសចឹងទេ។
ប្រទេសទី១ដែលពួកយើងបានទៅដល់នោះគឺប្រទេស ម៉ាឡេហ្សី (១៨ កុម្ភៈ ២០១១ )

Petronas Twin Tower, KLCC

 

KL-Tower

 

ពេលទៅដល់ទឹកដីប្រទេសម៉ាឡេដំបូង មានអារម្មណ៍ថា ដូចជា អំភើបម្លេះទេ ព្រោះទីនោះខ្ញុំប៉ងទៅ​លេងយូរមកហើយ។
បន្ទាប់ពីបានធ្វើដំណើរពីប្រលានយន្តហោះមកដល់ទីក្រុងកូឡាឡូមពួរ យើងបានទៅស្វែងរកកន្លែងស្នាក់ នៅម្តុំ ឆៃណាថោន ព្រោះនៅទីនៅមាន Dorm (សយនដ្ឋាន) ថោកៗ(១២រីងហ្គីត១យប់ =៤ដុល្លាអាគាំង)  តែអត់ស្រូវស្រួលដូច ផ្ទះសំណាក់នៅស្រុកខ្មែរទេ ព្រោះត្រូវតំរង់ជួរចាំងូតទឹករាល់ពេល។
បន្ទាប់ពី​រកបានកន្លែងស្នាក់នៅហើយ ពួកយើងក៏បានទៅលេងនៅ KLCC ទីនោះហើយដែលជាកន្លែងដែលខ្ញុំប៉ងចង់ទៅជាងគេ​ព្រោះ​ ​ជាកន្លែងតំណាងឲ្យប្រទេសម៉ាឡេហ្សី គឺ អាគាភ្លោះ ប៉េត្រូណាស (Petronas Twin Tower) ជាអាគាខ្ពស់ជាងគេលើពិភពលោក​កាលពីអំឡុងទសវត្សរ៍មុន។ យើងបានទៅលេងទីនៅអស់ម៉ាកាណាត់ង៉ៃ តាំងពីម៉ោងប្រហែល២រសៀល រហូតដល់យប់ បានត្រលប់មក​ឆៃណាថោនវិញ ដើម្បីញាំបាយល្ងាច ហើយបានដើរលេងក្នុងផ្សារបន្តិច ក៏ចូលដេកទៅ។ ព្រឹកឡើង(១៩​ កុម្ភៈ​ ២០១១)មានគ្នាយើងខ្លះត្រូវទៅប្រុយណេមុនគឺយន្តហោះត្រូវហោះនៅម៉ោង៦ព្រឹកដូច្នេះត្រូវភ្ញាក់តាំងពីម៉ោង៣យប់ ព្រោះត្រូវធ្វើដំណើពីកូឡាឡុំមពួរទៅប្រលានចំណាយពេល១ម៉ោង ​ហើយខ្លះត្រូវទៅនៅពេលរសៀល។
  • មកដលប្រុយណេ ទឹកដឺសេដ្ឋីប្រេង
Sultan Omar Ali Saifuddin Mosque

Sultan Omar Ali Saifuddin Mosque-night time

រវល់បន្តិច ចាំ អាប់ដេតថែមទៀតពេលក្រោយ(ចាំតាមដានបន្ត)​

Sultan Omar Ali Saifuddin Mosque-day time





ខ្ជិលម្លេះណ៎!

5 03 2011

អត់ចង់ Post អីតាំងអស់!!!








Follow

Get every new post delivered to your Inbox.